ឥណ្ឌូណេស៊ីសរសើររដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលត្រឹមរយៈពេលជាង ១០០ ថ្ងៃ សម្រេចបានសមិទ្ធផលជាច្រើន

ឥណ្ឌូណេស៊ីសរសើររដ្ឋាភិបាលអាណ្ណត្តិទី៧ ដែលត្រឹមរយៈពេលជាង ១០០ ថ្ងៃ សម្រេចបានសមិទ្ធផលជាច្រើន
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ(Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រ ចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិ ត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលអាណតិ្តទី ៧ នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែរឹងមាំ និ…