កសិករឃុំមេលំសប្បាយចិត្ត ខណៈស្រូវប្រាំងជាង៨០០ហិកតា បានទឹកបញ្ចូលហើយ

កសិករឃុំមេលំសប្បាយចិត្ត ខណៈស្រូវប្រាំងជាង៨០០ហិកតា បានទឹកបញ្ចូលហើយ
កំពង់ឆ្នាំង៖ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់មន្ទីរ និងក្រសួងធនធានទឹក ដែលបានជួយពួកគាត់បើកទ្វាទឹកទំនប់អាចាំង បង្ហូរទឹកបានស្រោចស្រពលើដីស្រែប្រាំងពួកគាត់ប្រមាណជាង៨០០ហិកតា។ នៅថ្ងៃនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក បានចុះទៅពិនិត្យស្រូវប្រាំងកំពុងខ្វះទឹកក្នុងឃុំមេលំ និងបន្តទៅទ្វាទឹកអាចាំង បើកបង្វែរទឹកអោយប្រជាកសិករនៅក្នុងឃុំមេលំបានស្រោចស្រពលើដីស្រែប្រាំងវិញ ក្រោយមិនមានទឹកជាច្រើនថ្ងៃ។ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌បានអោយដឹងថា៖ ក្រោយពេលស្រូវឆ្នាំនេះ មានតម្លៃថ្លៃ កសិករនៅឃុំជាប់ប្រព័ន្ធធារាសាស្ត្រអាចាំងដែលធ្លាប់តែធ្វើស្រែវស្សា១ឆ្នាំបាន២ដងហើយនោះ បាននាំគ្នាមកធ្វើស្រែប្រាំងបន្តទៀត នាំអោយទឹកក្នុងប្រព័ន្ធធារាសាស្ត្រអាចាំងបានរីងស្ទើគ្មានសល់ និងបង្ករការរំខានដល់កសិករចំនួន៣ឃុំនៅប៉ែកខាងក្រោមគឺឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ដែលធ្លាប់ធ្វើស្រែប្រាំងតាំងពីយូរណាស់មកហើយ ។ បើទោះជាមេឃុំ ចៅហ្វាយស្រុក រហូតដល់មន្ទីរធនធានទឹក អោយបញ្ឈប់ការធ្វើស្រែនៅតំបន់ក្បែរអាងទឹកអាចាំងនោះយ៉ាងណាក្តី ក៏ពួកគាត់មិនណ្រមស្តាប់ដែរ ហើយបានបិតទឹកមិនអោយធ្លាក់មកខាងឃុំទាំង៣…