ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ស្នើ គុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ស្នើ គុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios(លីអឺកា រ៉ូឌ្រីដ បារីយ៉ូដ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ នាទីសី្តការក្រសួង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។ ​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។   លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉…