ប្រធានាធិបតីអេក្វាឌ័រនិយាយថា ប្រទេសកំពុងមានសង្រ្គាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន
ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) បាននិយាយកាលពីថ្ងៃពុធ (១០ មករា) ថាប្រទេសរបស់លោក «កំពុងមានសង្រ្គាម» ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលកំពុងចាប់ឆ្មាំពន្ធនាគារជាចំណាប់ខ្មាំង ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សា ដែលបានមើលឃើញខ្មាន់កាំភ្លើងសម្រុកចូលកាន់កាប់ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងការផ្ទុះជាច្រើននៅក្នុងទីក្រុងនានា។ លោក ណូបូអា កាលពីថ្ងៃអង្គារ បានដាក់ឈ្មោះក្រុមជនអន្ធពាលចំនួន ២២ក្រុម នាក់ថា ជាអង្គការភេរវករ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅយោធាជាផ្លូវការ។ លោកប្រធានាធិបតីរូបនេះបានឡើងកាន់អំណាចកាលពីខែវិច្ឆិកា ដោយសន្យាថា នឹងដោះស្រាយបញ្ហាសន្តិសុខដែលកំពុងកើនឡើងដោយបណ្តាលមកពីកំណើននៃក្រុមជួញដូរគ្រឿងញៀនដែលដឹកជញ្ជូនកូកាអ៊ីនឆ្លងកាត់អេក្វាឌ័រ។ លោក ណូបូអា បានប្រាប់ស្ថានីយ៍វិទ្យុ ខាណេឡា (Canela) កាលពីថ្ងៃពុធថា «យើងកំពុងមានសង្រ្គាម ហើយយើងមិនអាចបោះបង់ចោល ឬចុះចាញ់នៅចំពោះមុខក្រុមភេរវករទាំងនេះទេ»។ លោកបានប៉ាន់ប្រមាណថា សមាជិកក្រុមឧក្រិដ្ឋជនប្រហែល ២០.០០០នាក់ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអេក្វាឌ័រ។ ផ្លូវនានាក្នុងរដ្ឋធានី គីតូ (Quito) និងទី…