Posts

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP)
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ  សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខកុមារី និងយុវតីកំព្រា និងរងគ្រោះនៅមជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារីអាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលមុនការចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក៏មានការអញ្ជើញ​ចូល​​រួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា, លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនេះ សម្តេចទាំងទ្វេបានរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្សផងដែរ។ ក្នុងឱកាសនៃជំនួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាកសួរព័ត៌មាននានាពាក់ព័ន្ធការងារ បទពិសោធន៍នៃជីវិត ជាពិសេសប្រវត្តិដ៏លំបាករបស់ចៅៗ កូនៗទាំងអស់។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់ប…