ចាប់ខ្លួនបានហើយ! នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីផ្ទុះអាវុធ (កែច្នៃ) នៅកាស៉ីណូថ្មពេជ្រ ស្ថិតក្នុងស្រុកលើកដែក ចាប់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៦នាក់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានករណីផ្ទុះអាវុធ (កែច្នៃ) បណ្តាលឲ្យជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវភ្លាមៗ។ បន្ទាប់ពីធ្វេីការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម៦នាក់ រួមមាន៖ ជនសង្ស័យទី១ ៖ ឈ្មោះ មាស អូន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនសង្ស័យទី…