កាស៊ីណូយីហោ «៧៧៧» កំពុងបេីកភ្លើងខៀវអោយជនជាតិខ្មែរសម្រុកចូលលេងល្បែងយ៉ាងត្រជាក់ចិត្ត ,ខណៈប្រជាពលរដ្ឋក្នុងមូលដ្ឋានបារម្ភពីភូមិ/ឃុំគ្មានសុវត្តិភាព
ខេត្តព្រៃវែង ៖ កាស៊ីណូយីហោ «៧៧៧» បណ្តោយឲ្យជនជាតិខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនមានវិធានការបង្រ្កាបសោះឡេីយ ឬប្រហែលម្ចាស់កាស៊ីណូ ៧៧៧ នេះអាងខ្សែធំ? យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា ៖ កាស៊ីណូយីហោ ៧៧៧ បេីកអោយជនជាតិខ្មែរចូលលេងល្បែងដែលផ្ទុយពីច្បាប់កាសុីណូ គឺអនុញ្ញាតអោយតែជនបរទេសចូលលេងតែប៉ុណ្ណោះ។ ចំពោះការភ្នាល់ដាក់លុយទៀតសោតគឺ ចាញ់ស្ទេីរតែគ្មានសល់លុយចូលផ្ទះវិញឡើយ ចំពោះល្បែងចំរុះរួមមានប្រភេទ ៖ ជល់មាន់ដី និងជល់មាន់អនឡាញ ល្បែងអាប៉ោង ល្បែងយូគី និងបៀ ...។ល។ គឺលេងយ៉ាងត្រជាក់ចិត្ត ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអុឺងកង ដែលអាជ្ញាធរមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបនោះឡេីយ ដែលហាក់ដូចជាផ្គេីនឬភ្លេចនូវ អនុសាសន៍ប្រមុខថ្នាក់ដឹកនាំគឺ គោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទាំង៧ ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ជាពិសេសប្រហែលភ្លេចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយមេីលទៅ? សូមបញ្ជាក់ថា ៖ ទីតាំងកាស៊ីណូ ៧៧៧ នេះស្ថិតក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ៖ បច្ចុប្បន្ននេះពួកគាត់មានការភ័យខ្លាច និងព្រួយបារម…