Posts

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តល់អនុសាសន៍ដល់មន្ត្រីនគរបាលចរាចរណ៍ អប់រំអ្នកបើកបរល្មើសច្បាប់ ជាជាងចាប់ផាកផាកពិន័យ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តល់អនុសាសន៍ដល់មន្ត្រីនគរបាលចរាចរណ៍ អប់រំអ្នកបើកបរល្មើសច្បាប់ ជាជាងចាប់ផាកផាកពិន័យ
រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ យល់​ឃើញ​ថា៖ កម្លាំង​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវ​បង្កើន​ការ​អប់រំ​ច្បាប់​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​តាម​គ្រប់​រូបភាព ជា​ជាង​ឃាត់​ចាប់​ផាកពិន័យ ព្រោះថា ការ​ផាកពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​មិន​គោរព​ច្បាប់ ហាក់​មិន​ជោគជ័យ​ដើម្បី​ឲ្យ​មនុស្ស​គោរព​ច្បាប់​ឡើយ ការ​ធ្វើ​បែប​នេះ ដូច​ធ្វើបាប​ប្រជាពលរដ្ឋ​ទៅ​វិញ ។ នាយ​ឧត្តមសេនីយ៍ ស ថេ​ត បង្ហាញ​ការ​យល់​ឃើញ​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកបើកបរ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​អាហារ ព្រមទាំង​ផ្តល់​ប័ណ្ណ​ថ្លែងអំណរគុណ និង​មួក​សុវត្ថិភាព​ជា​អនុស្សាវរីយ៍ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។ នាយ​ឧត្តមសេនីយ៍ ស ថេ​ត មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​បើ​ត្រឹមតែ​យើង​ម្នាក់​ៗ ដែល​ប្រើប្រាស់​ផ្លូវ យើង​មិន​គោរព​ច្បាប់ យើង​ខ្លាច​តែ​នគរបាល យើង​អត់​គោរព​ច្បាប់​..​។ ច្បាប់​នោះ គោលការណ៍​នោះ ការ​អនុវត្ត​នោះ យន្ដការ​ផ្សេង​ៗ មិន​ជោគជ័យ​ទេ ច្បាស់​ណាស់​! ឥឡូវ ឧទាហរណ៍​ថា មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ​០១​លាន​រៀល ក៏​…