រដ្ឋសភាបោះឆ្នោតផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងក្រសួងអធិការរកិច្ច ដែលមានសំឡេងគាំទ្រទាំងស្រុង១០៦
រាជធានីភ្នំពេញ ៖ នៅទីបំផុត !រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ចមកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍វិញ ដោយសម្លេងគាំទ្រទាំងស្រុងនៃចំនួនសមាជិកសភា ដែលចូលរួមចំនួន១០៦ លើ១០៦សម្លេង ។ ការបោះឆ្នោតបានផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺឯកឧត្តម ហួត ហាក់ មកធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន១០៦រូប ។ ការកិច្ចប្រជុំនេះដែរ ក៏មានវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមផងដែរ ។ សម្តេចមហារដ្ឋសភាធិបការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានមានប្រសាសន៍ថា ៖ យោងតាមការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រជុំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ សម័យប្រជុំវិសាមញ្ញនីតិកាលទី៧ មានរបៀបវារៈចំនួន…