ច្រករបៀងព្រំដែនតំបន់ស្រុកម៉ាឡៃជាប់ប្រទេសថៃជាផ្លូវនាំម៉ូតូគេចពន្ធ ក្រោមក្រសែរភ្នែកសមត្ថកិច្ចនគរបាលព្រំដែនគោក

ច្រករបៀងព្រំដែនតំបន់ស្រុកម៉ាឡៃជាប់ប្រទេសថៃជាផ្លូវនាំម៉ូតូគេចពន្ធ ក្រោមក្រសែរភ្នែកសមត្ថកិច្ចនគរបាលព្រំដែនគោក
បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្មីៗនេះសមត្ថកិច្ចអាជ្ញាធរថៃបានរុករកប្រទះឃើញម៉ូតូយ៉ាងហោចណាស់ ២៣គ្រឿង ដែលលាក់ទុកក្នុងចំការដូងប្រេង១កន្លែងដើម្បីនាំចូលដោយខុសច្បាប់មកក្នុងប្រទេសកម្ពុជា។ បើសេចក្តីរាយការណ៍ខ្សឹបថា មន្ត្រីនគរបាលព្រំដែនគោកប្រចាំការច្រកតំបន់និងមន្ត្រីយោធាជាអ្នកឃុបឃិតឲ្យពួកឈ្មួញខ្មែរថៃ នាំមកចូលម៉ូតូគេចពន្ធទាំងនោះ។ បើគ្មានការបិទភ្នែកពីមន្ត្រីនគរបាលនិងយោធាច្រកតំបន់ ៨៩១ និង៨១៥ទេនោះ គឺគ្មានម៉ូតូគេច ពន្ធត្រូវឆ្លងដែនតាមច្រករបៀងតំបន់ ក្នុងស្រុកម៉ាឡៃនោះឡើយ។ សកម្មភាពបែបនេះត្រូវគេរាយការណ៍ថា បានកើតមាន ឡើងជាញឹកញាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យសេចក្ដីរាយការណ៍ពីកម្លាំងជួរមុខប្រាប់ថា ក្រុមឈ្មួញលួចយកម៉ូតូស៊េរីថ្មីៗទំនើបចំនួន ២៣គ្រឿង មកលាក់ទុកនៅឯព្រំដែនថៃ ជាប់ព្រំប្រទល់នៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដើម្បីឆ្លងដែនមកកម្ពុជា ។ ប្រភពបានបញ្ជាក់ថា ព្រោះក្នុងតំបន់ស្រុកម៉ាឡៃ សម្បូរដោយច្រក របៀងជាច្រើនកន្លែង តែម៉ូតូទាំងនោះ ត្រូវកម្លាំងយោធាព្រំដែនថៃប្រទះឃើញ ស្ថិតនៅក្នុងចំការដូងប្រេងក្បែរព្រំដែនកម្ពុជា ក្នុងស្រុកម៉ាឡៃ ។ ម៉ូតូទាំងនោះត្រូវគេប្រាប់ថា ដើម្បីនាំចូលក្នុងប្រទេសកម្ពុជាតា…