ច្រកអន្តរជាតិភ្នំឌិន កំពុងត្រូវប៉ាន់ឈ្មួញដឹកទំនិញគ្រប់ប្រភេទតាមឡានធំៗ យ៉ាងមហាញឹក ខណៈដែលតាមច្រករបៀងតូចៗត្រូវបានបិទ
ខេត្តតាកែវ ៖ ជារៀងរាល់ថ្ងៃគឺមិនតិចពីរាប់រយឡាននោះទេ ដែលជាប្រភេទរថយន្តធុនធំៗដឹកទំនិញចម្រុះ ដែលនាំចូលពីប្រទេសវៀតណាម ដោយដឹកជញ្ជូនទាំងថ្ងៃដឹកទាំងយប់ ដោយគ្មានគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងផ្លូវជាតិដែលជាថវិការបស់ជាតិនោះទេ ។ ដែលស្ថិតនៅច្រកព្រំដែនកម្ពុជា-វៀតណាមភ្នំឌិន ស្ថិតក្នុងឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ ការដឹកជព្ជូានមានដូចជា ៖ ត្រីខកំប៉ុង មី ប្រេងឆា, បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រេីនមុខទៀតដូចជា ៖ ពងទា ពងមាន់ ពងគ្រួច ស្រូវ អង្ករ និងជាពិសេសម៉្សៅមីទាំងឡានធំៗ ដែលមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជានាំអោយខូចខាតផ្លូវជាតិដែលជាសម្បត្តិរបស់រដ្ឋ ថវិការបស់ជាតិត្រូវរងនូវការខូចខាតសោះឡើយ។ ប្រភពពីឈ្មួញអ្នករកស៊ីបានអោយអង្គភាពព័ត៌មានយេីងដឹងថា ៖ ប្រសិនបើគាត់មិនដាក់អោយហៀទ្រុងនោះទេ គឺមិនរួចថ្លៃប្រេងឬរត់ការតាមផ្លូវនោះឡើយ ព្រោះគាត់ចំណាយច្រើន ពេលខ្លះឡានខូច ត្រូវចូលដេីមទៀតផងក៏មាន។ ប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយអង្គភាពព័ត៌មានយេីងដឹងថា ៖តាំងពីតាមច្រករបៀងតូចៗនៃខេត្តតាកែវ ចាប់ផ្ដើមបិទច្រកមក គឺឈ្មួញៗជាច្រេីនសម្រុកចេញតាមច្រកអន្តរជាតិសម្រុកចេញទាំងយប់និងទាំងថ្…