Posts

អបអរសាទរ! សាលារៀន វ៉េសខេម សាខាទី៣ ប្រារព្ធពិធីជំនួបរវាងអាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិស្សពូកែ និងការផ្តល់អាហារូបករណ៏ដល់សិស្សានុសិស្ស ក្រោមអធិបតីភាពលោក ជុច វី នាយកសាលា វ៉េសខេម សាខាទី៣

រាជធានីភ្នំពេញ ៖ នាព្រឹក ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ បានរៀបចំកម្មវិធីជំនួបរវាងអាណាព្យាបាល សិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិស្សពូកែ និងមានជូនរង្វាន់លេីកទឹកចិត្តដូចជា៖ បុិច, សៀវភៅ ជាដើម ជាពិសេសបានផ្តល់អាហារូបករណ៏ដល់សិស្សានុសិស្សឆ្នើមជាច្រើននាក់ សំរាប់ជាការលេីកទឹកចិត្តជូនដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់មាតាបីតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករផងដែរ។   ថ្លែងក្នុងកម្មពិធីបិទនិងបេីកបវេសនកាលលោក ជុច វី ដែលជានាយកសាលារៀន វ៉េសខេម <WESTCAM> សាខាទី៣ បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះហើយទើបប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យអប់រំនេះតែម្តង ដែលសម្តេចទាំងទ្វេ លោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសគឺកូនចៅក្មួយៗដោយ តម្រូវឱ្យឪពុកម្តាយអាណាព្យាបាល បញ្ជូនកូន ចៅ អោយចូលសាលារៀន ដេីម្បីជាប្រទីបបំភ្លឺផ…