អុញនោះ! ទីតាំងផលិតផលបារីជនជាតិចិនខុសច្បាប់ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋាន «ក.ប.ប»ក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល បន្ទាប់ពីមានការរាយការណ៍ពីអ្នកសារព័ត៌មាន
រាជធានីភ្នំពេញ ÷ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលបារី ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួនសរុប ៣៤៦ កេស ទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ÷ ទីតាំងផលិតផលបារីចិន ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាននេះ និងយកទៅបំផ្លាញចោល គឺធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប» ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។ អគ្គនាយកដ្ឋាន «ក.ប.ប» បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួន…