Posts

ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងច្នៃបានបាញ់ និងគប់គ្រាប់បែកដែកកេះ ចូលកាស៉ីណូថ្មពេជ្រ ស្ថិតនៅស្រុកលើកដែក បណ្ដាលឲ្យសន្ដិសុខម្នាក់រងរបួស

ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងច្នៃបានបាញ់ និងគប់គ្រាប់បែកដែកកេះ ចូលកាស៉ីណូថ្មពេជ្រ ស្ថិតនៅស្រុកលើកដែក បណ្ដាលឲ្យសន្ដិសុខម្នាក់រងរបួស
ខេត្តកណ្ដាល ៖ យោងតាមផេកស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ៖ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់រះដោយប្រើប្រាស់កាំភ្លើងកែច្នៃ និងគប់គ្រាប់បែកដែកកេះ ចូលក្នុងបរិវេណកាស៉ីណូថ្មពេជ្រ ដែលមានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល បណ្ដាលឲ្យសន្ដិសុខម្នាក់រងបានរបួសត្រូវដៃខាងឆ្វេង។ ដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញជនសង្ស័យ៤នាក់ បានជិះម៉ូតូ២គ្រឿង ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន២ដើម បាញ់ទៅលើសន្តិសុខ៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ (ជាប្រភេទគ្រាប់បែកដែកកេះ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចគេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅទីតាំងកើតហេតុនគរបាលជំនាញ បានរកឃើញសំបកគ្រាប់ទំហំ៩មីលីម៉ែត្រចំនួន៧សំបកគ្រាប់, ដែកកេះប្រើហ្គាស រូប…