Posts

ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ២០២៥ នឹងដំឡើងដល់២០៨ដុល្លារ ក្នុងនោះ២០៦ដុល្លារ កើតចេញពីការចរចា និង២ដុល្លារទៀត ត្រូវបានបន្ថែមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ២០២៥ នឹងដំឡើងដល់២០៨ដុល្លារ ក្នុងនោះ២០៦ដុល្លារ កើតចេញពីការចរចា និង២ដុល្លារទៀត ត្រូវបានបន្ថែមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
រាធានីភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។ ការចរចាប្រាក់ឈ្នួលលើកចុងក្រោយបង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។ បើតាមរបាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រាយការណ៍ជូនសម្តេចធិ…