ចាប់បានបំណែកសាច់មាន់បង្កក ជិត១តោន ដឹកទៅលក់ចែកចាយនៅសង្កាត់ច្បារអំពៅ
រាជធានីភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបបានបំណែកសាច់មាន់បង្កក ជិត១តោន ដែលវេចខ្ចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្ដោង ពុំស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ។ ការបង្ក្រាបបំណែកសាច់បង្កកខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវព្រះមុន្នីវង់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើម៉ូតូសណ្ដោងរឺម៉ក មួយគ្រឿង ផ្លាកលេខភ្នំពេញ 1AP-4389 ក្នុងនោះ ក្រុមការងារ បានពិនិត្យឃើញមាន ៖ -កោះមាន់ ចំនួន ៤០កេសក្រដាស ស្មើនឹង ៤៨០គីឡូក្រាម -ស្លាបមាន់ ចំនួន ៤០កេសក្រដាស ស្មើនឹង ៤៨០គីឡូក្រាម ។ សរុបចំនួន ៩៦០គីឡូក្រាម ។ តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់សាច់បង្កកទាំងអស់នេះ គឺបានដឹកចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព…