ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ នៅក្រុងខេមរភូមិន្ទ
ឃាត់ខ្លួនបុរសម្នាក់ ពីបទគំរាមរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ នៅក្រុងខេមរភូមិន្ទ កោះកុង ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលបណ្តឹងពីជនរងគ្រោះ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពាក់ព័ន្ធករណីបុរសម្នាក់ គំរាមរំលោភសេពសន្ថវៈ ។ បន្ទាប់ពីទទួលបណ្តឹងភ្លាម ផ្នែកជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ៖ ៣០ នាទី ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ បម្រើការនៅរោងចក្រ KKN3 មានឈ្មោះ មុនី បញ្ញា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ និងវត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូម៉ាក Exciter ១គ្រឿង, ទូរសព្ទ VIVO ១គ្រឿង និងនាឡិកាដៃ ១គ្រឿង ។ លោក យស ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២២ ៖ ៣០ នាទី នៅចំណុចផ្លូវកែងបត់ទៅបាងកាយ៉ាក ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ស្ត្រីរងគ្រោះបានដើរចេញពីកម្មវិធីជួបជុំនៅផ្ទះមិត្តភ័ក្ត្…