Posts

លោក នាង សំអូន ដែលជាមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក៥ឆ្នាំ ក្រោយបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​នៅក្រោមស្ពានអាកាសឬស្សីកែវ

លោក នាង សំអូន ដែលជាមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក៥ឆ្នាំ ក្រោយបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុស-ស្រី៤នាក់ភ្លាមៗ​នៅក្រោមស្ពានអាកាសឬស្សីកែវ
រាជធានីភ្នំពេញ ៖​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន៥ឆ្នាំ។ សូមរំលឹកថា ៖​ មានមនុស្សប្រុសស្រី៤នាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធាភ្នំពេញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមព័ត៌មាននៅកន្លែងកេីតហេតុឲ្យដឹងថា៖​ នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្…