Posts

អភិបាលខេត្តកណ្តាល លេីកទឹកចិត្តបេក្ខជនឱ្យផ្ចិតផ្ចង់ប្រមូលស្មារតី ដើម្បីប្រឡងយកនិទ្ទេសល្អ នឹងប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូម្នាក់១គ្រឿង សម្រាប់បេក្ខជនប្រលងជាប់និទ្ទេសA

អភិបាលខេត្តកណ្តាល លេីកទឹកចិត្តបេក្ខជនឱ្យផ្ចិតផ្ចង់ប្រមូលស្មារតី ដើម្បីប្រឡងយកនិទ្ទេសល្អ នឹងប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូម្នាក់១គ្រឿង សម្រាប់បេក្ខជនប្រលងជាប់និទ្ទេសA
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល ត្រូវយកចិត្តទុកដាក់ក្នុងការ ធ្វើលំហាត់ឱ្យ អស់ពីសមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ និងឈានទៅបន្តការសិក្សា នៅឧត្តមសិក្សាបន្តទៀត។ ការលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលលោកអភិបាល អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ លោក គួ ចំរើន បន្តថា៖ ក្នុងកំណែទម្រង់របស់ក្រសួង អប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗ ទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព នៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សា ថ្នាក់ឧត្តមសិក្សាបន្តទៀត ។ ជាងនេះទៀតលោក គួច ចំរើន អភិបាល បានថ្លែងបញ្ជាក់ថា ៖ ដើម្បីជាការលើកទឹកចិត្ត សម្រាប់សិស្សានុសិស្ស ដែលជាប់និទ្ទេសA លោកនឹងផ្ដល់ម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការ សិក្សានៅថ្នាក់ឧត្តមសិក្…