Posts

បុរសៗចូរប្រុងប្រយ័ត្ន ! ក្រុមទុច្ចរិតដែលបង្កេីតហ្វេសប៊ុកក្លែងក្លាយតាំងរូបស្រីស្អាត ឆាតឲមេីលរបស់ល្អ , ពេលនេះត្រូវបានកម្លាំងជំនាញខេត្តកណ្តាលបង្ក្រាបបានជនសង្ស័យ៤នាក់

បុរសៗចូរប្រុងប្រយ័ត្ន ! ក្រុមទុច្ចរិតដែលបង្កេីតហ្វេសប៊ុកក្លែងក្លាយតាំងរូបស្រីស្អាត ឆាតឲមេីលរបស់ល្អ , ពេលនេះត្រូវបានកម្លាំងជំនាញខេត្តកណ្តាលបង្ក្រាបបានជនសង្ស័យ៤នាក់
រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំ​ជំនាញ​ស្នងការដ្ឋាន​នគរបាលខេត្ដកណ្ដាល​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​កម្លាំង​​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បើក​កិច្ច​ប្រតិបត្ដិការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ឆបោក​គំរាមកំហែង ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ល្បិច​បោក​តាម​អន​ឡាញ​ក្នុង​រូបភាព​គំរាម​ទារប្រាក់​) កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦ និង​៥៩​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ប្រភព​ឱ្យ​ដឹង​ទៀត​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ជា សុខ​ចាន់ ភេទ​ប្រុស ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ជា​មេធាវី​តំណាង​) ។  ចំណែកឯ​ជនសង្ស័យ​មាន​ចំនួន​០៤​នាក់ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖  ទី១-​ ឈ្មោះ ហ៊ុន សុ​ភ័ក្ត្រ​ត្រា ហៅ​ឃ្នូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មានស្រុក​កំណើត​​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ក្រុងភ្នំពេញ ។  ទី២-​ ឈ្ម…