Posts

លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព អព្ជើាញចូលរួមទទួលសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ចំនួន៤០០ក្បាល ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព អព្ជើាញចូលរួមទទួលសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ចំនួន៤០០ក្បាល ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
រាជធាភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមន៍សម្ព័ន្ធយុវជនសារព័ត៌មានដេីម្បីសន្តិភាព និងជាចាងហ្វាងគេហទំព័រ ASEAN DAILY បានអញ្ជើញចូលរួមទទួលកូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួន៤០០ក្បាល ពីក្រសួងព័ត៌មានក្រោមអធិតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកប្រកប អាជីពក្នុងវិស័យព័ត៌មានចំនួន២០០នាក់។ ថ្លែងក្នុងពិធីប្រគល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់បណ្តាសមាគមន៍ដែលចំណុះក្រសួងពត៌មាន និងចាងហ្វាងគេហទំពរ័នានា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ…