លោក ជុំ ភាព និងលោក ស៊ិន គក់ មន្ដ្រីជលផលប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី បើកដៃរឲ្យមានបទល្មើសនេសាទស្បៃមុងខុសច្បាប់ក្នុងទឹកដីស្រុកជីក្រែងយ៉ាងគគ្រឹកគគ្រេង សង្ស័យតែក្រុមឈ្មួញឲ្យផលប្រយោជន៍ក្រាស់ក្រែលហើយ
(ខេត្តសៀមរាប) ៖ បញ្ហាបទល្មើសនេសាទមិនមែនជាលើកទី១នោះទេ ដែលបានកើតឡើងក្នុងទឹកដីស្រុក ជីក្រែង ខេត្តសៀមរាប ហើយកាលពីថ្ងៃីទ១៥ ខែតុលា ឆ្នាំ២០២៤ មានការរាយការណ៍ពីសំណាក់ប្រជានេសាទ ថា មានមន្ដ្រីជលផលឈ្មោះ ជុំ ភាព ដែលគ្រប់គ្រងប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានឣនុញ្ញាតឲ្យមានការដាក់ស្បៃមុងខុសច្បាប់ និងប្រើប្រាស់ឧបករណ៍ខុសច្បាប់ប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញបន្ទុកតែម្ដង។ យោងតាមប្រភពព័ត៌មានពីប្រជានេសាទ បានថ្លែងប្រាប់ឲ្យដឹងថា បទល្មើសនេសាទស្បៃមុងខុសច្បាប់កំពុងតែ កើតមានឡើងយ៉ាងអាណាធិបតេយ្យហាក់បីដូចជា បណ្ដែតបណ្ដោយអោយជនខិលខូច ដែលប្រកបរបរដាក់ស្បៃមុងដែលស្ថិតនៅចំណុចទំនប់ថ្មីឃុំ ល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ដំណើរការយ៉ាងរលូនដោយគ្មាន ខ្វល់ក្លាចមន្ដ្រីជលផលចុះបង្ក្រាបទាល់តែសោះ។ ពួកគាត់បានឣះឣាងថា បើមន្ត្រីពាក់ព័ន្ធមិនបើកដៃអោយឬរបៀបកន្ទេលធំបន្លំដេកទេដឹងសួរថា ប្រជាពលរដ្ឋ ធម្មតាហ៊ានដាក់ប្រកបរបរខុសច្បាប់ស្បៃមុងបែបនេះដែរឬទេ ហើយតើលោក ជុំ ភាព ដែលជាមន្ត្រីជលផលប្រចាំឃុំស្ពានត្នោត និងឃុំល្វែងឬស្សី ហ៊ានចុះចុះបង្ក្រាបដែរឬទេ? ជាពិសេសទៅទៀតក្នុងនោះក៏មានមន្ត…