Posts

លោក ​សុខ ពេញ​វុ​ធ ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសងភ្លាមៗក្នុង​ខណ្ឌ​ដូ​ញ​ពេញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ

លោក ​សុខ ពេញ​វុ​ធ ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសងភ្លាមៗក្នុង​ខណ្ឌ​ដូ​ញ​ពេញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ
រាជធានីភ្នំពេញ ​៖ ​លោក ​សុខ ពេញ​វុ​ធ ណែនាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ហាង​កាហ្វេ​បង្កប់​ល្បែងស៊ីសង​មួយ​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូ​ញ​ពេញ ភ្លាម​ៗ​ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ដោះស្រាយ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ ខាងជើង​វិមាន​ឯករាជ​ ​ខណ្ឌដូនពេញ នា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ក្រោម​អធិបតី​លោក ​ម៉ម សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ​សុខ ពេញ​វុ​ធ អភិបាលរង ​រាជធានី​ភ្នំពេញ​ និង​ជា​តំណាងលោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។ ក្នុង​ឱកាស​នោះ​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អធិការ​ង និង​អភិបាល​ខណ្ឌ ធ្វើការ​ពិនិត្យ​ និង​ចាត់ចែង កិច្ចការ​បង្ក្រាប​រួម​ទាំង​វិធានការ​ច្បាប់ ទៅ​លើ​ទីតាំង​ហាង​កាហ្វេ​មួយ​កន្លែង ដែលបង្កប់​ល្បែងស៊ីសង​អន​ឡាញ ក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ផ្ទាល់មាត់ ឱ្យ​ជួយ​ដោះស្រាយ ។ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌដូនពេញ មាន​ប្រជា​ពល​ដ្ឋ​ ៣​រូប បាន​លើក​ឡ…