ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ ប្រព្រឹត្តទៅស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ខណៈអវត្តមានសរុប ២.៤០៦នាក់
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ៖ ក្រសួង ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» ខណៈអវត្តមានសរុប ២.៤០៦នាក់ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាល្ងាចថ្ងៃទី៩ តុលា ឆ្នាំ២០២៣នេះ ថា ៖ ក្រសួងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ៖ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា, ភូមិវិទ្យា ,ភាសាបរទេស គណិតវិទ្យា, សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។ ក្រសួងបន្ដថា ដំណើរការសំណេរទាំងពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការ…