Posts

តេីតាប៊ិនអាងខ្សែធំប៉ុណ្ណាទេីបអាចបេីកល្បែងសុីសងអនឡាញខុសច្បាប់យ៉ាងរលូនបាន? ខណ:ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ព្រួយបារម្មណ៍ពីអសន្តិសុខក្នុងមូលដ្ឋាន

តេីតាប៊ិនអាងខ្សែធំប៉ុណ្ណាទេីបអាចបេីកល្បែងសុីសងអនឡាញខុសច្បាប់យ៉ាងរលូនបាន? ខណ:ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ព្រួយបារម្មណ៍ពីអសន្តិសុខក្នុងមូលដ្ឋាន
ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រាជធានីភ្នំពេញ ÷ តាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់បណ្តាញអង្គភាពពត៌មាន CRT News ឲបានដឹងថា ÷ ទីតាំងបេីកល្បែងសុីសងខុសច្បាប់ប្រភេទអនឡាញដូចជា : មាន់ជល់អនឡាញ, ប៊ៀការ៉ាត់, ឡូត, ភ្នាល់បាល...ជាដេីម។ល។ គឺកំពុងបេីកលេងយ៉ាងរលូន ខណ:អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ លោករក្សាបាននូវភាពស្ងប់ស្ងាត់ ដែលបងប្អូនប្រជាពលរដ្ឋបានដាក់ការសង្ស័យថា÷ ប្រហែលបានលាភសក្ការ:ហេីយមេីលទៅទេីបបានជាបណ្តោយអោយផ្ទះតាប៊ិនបេីកលេងល្បែងខុសច្បាប់លេងយ៉ាងរលូនដូច្មេះបាន? សូមបព្ជាក់ថា ÷ ទីតាំងផ្ទះតាប៊ិនដែលលួចលាក់បើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនេះ គឺស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ CRT News ឲដឹងបន្តទៀតថា ÷ ភាគតិចណាស់ដែលបានឈ្នះប្រាក់យកទៅផ្ទះវិញ គឺផ្ទះតាប៊ិននេះកេីបលុយពីអ្នកញៀនល្បែងរាប់លានរៀលក្នុងមួយថ្ងៃៗ រីឯអ្នកចាញ់ទៅលក់ឬបព្ចាំរបស់មកបន្តដេីមទៀត ដូចសុភាសិតថាសេះដាច់យកសេះតាម ។ តាមប្រភពពីបងស្រីម្នាក់ ដែលអង្គភាពពត៌មាន CRT News យេីងសុំមិនបព្ចេាញឈ្មោះបានប្រាប់ឲដឹងថា ប្តីគាត់ក្រោយពីលេងភ្នាល់ល្បែងផ្ទះតាប៊ីនចាញ់ គឺមកដល់ផ្ទះវិញត…