ឯកឧត្តម នេត្រ ភត្ត្រា ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់ឡេីយ, អ្នកសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្មផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ
រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយផ្ទុយទៅវិញធម្មនុញ្ញនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការ ដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋានដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីប្រគល់-ទទួលកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកប្រកប អាជីពក្នុងវិស័យព័ត៌មានចំនួន២០០នាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយប…