សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ ដែលប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ ការប្រកាសផ្លូវការនេះធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។ គួរជម្រាបថា៖ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ៖ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបត…