សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាព ដល់កូរ៉េទាំងពីរ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ (ជើងនិងត្បូង) ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យ លោក ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកឯកអគ្គរដ្ឋទូតថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។ សម្តេចតេជោប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ដល់លោកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកដល់ព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីជំនួបចុងក្រោយរវាងសម្តេច និងលោកអគ្គរដ្ឋទូត គឺធ្វើឡើងតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដែលពេលនោះសម្តេចនៅបំពេញតួនាទីជា នាយករដ្ឋមន្រ្តីនៅឡើយ។ សម្តេចតេជោក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។ នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជ…