ច្បាប់គួរមានចំណាត់ការម៉ុតមាំ ចំពោះបុគ្គលដែលប្រេីអាខោន Fake (ក្លែងក្លាយ) ខណ:ប្រទេសមានការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យាខ្ពស់
រាជធានីភ្នំពេញ ÷ បច្ចុប្បន្ននេះប្រទេសកម្ពុជាយេីងគឺមានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសប្រព័ន្ធបច្ចេកវិទ្យានេះតែម្តង ដែលងាយស្រួលនិងសុវត្ថភាពបំផុតក្នុងការទូទាត់និងរាល់ការចំណាយផ្សេងៗតាមតម្រូវការទីផ្សារ។ ក្នុងនោះដែរក៏មានបុគ្គលមួយចំនួនលួចប្រេីអាខោន Fake (ក្លែងក្លាយ) ដោយគំរាមជំរិតទារប្រាក់, ឆបោកតាមអនឡាន, លាងលុយខ្មៅ ... ជាដេីម។ល។ ជាស្តែងលោកស្រី ឈឹម ស្រីពេជ្រ ដែលបច្ចុប្បន្នត្រូបានខិលខូចលួចប្រេីអាខោន Fake ដោយយករូបភាពរបស់លោកស្រីរួមនិងកូនៗ ទៅបង្កេីតហ្វេសប៊ុកក្លែងក្លាយដោយបង្ហោះនូវអត្ថន័យនិងសំណេរយ៉ាងស្មោករោគគ្រោដគ្រាដអសុរស់ ដូចជាអត្ថន័យលោកស្រីនិងកូនស្រីលក់ខ្លួន ដេីរបោកប្រាស់លុយកាក់គេ...ជាដេីម។ល។ ដែលសារនេះគឺធ្វេីអោយបាត់បង់កិតិយសនិងសេចក្តីថ្លៃថ្នូរ លោកស្រី ឈឹម ស្រីពេជ្រ និងកូនៗរបស់លោកស្រីយ៉ាងខ្លាំង។ តាមរយ:លោកស្រី ឈឹម ស្រីពេជ្រ បានអោយបណ្តាញសារពត៌មាន ASEAN DAILY យេីងបានដឹងថា ÷ អាខោន FAKE (ក្លែងក្លាយ)ទាំង៣នោះរួមមានឈ្មោះ ÷ ទី១. បាត់ស្មេហ៍, ទី២. Nita Ly, ទី៣. Sreypich Cahoem, ដោយបុគ្គលដែលខិលខូចបានប្រេីប្រាស់អាខោន FAKE (ក្លែងក្លាយ) ទាំងនេះក្នងការបំផ្លាញកិតិយសនិងសេចក្តីថ្លៃថ្នូរបស់លោកស្រី ឈឹម ស្រីពេជ្រ រួមទាំង កូ…