អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឆ្លើយតបទៅកាន់ គេហទំព័រ OCCRP ដែលចោទថាកម្ពុជាលាក់ទិន្នន័យព័ត៌មានសញ្ជាតិ
រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះមានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថា ៖ ចាប់ផ្តើមលាក់អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែនតាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម។ ជុំវិញការលើកឡើងខាងលើរួមទាំងចំណុចមួយចំនួនទៀតនៅក្នុងអត្ថបទរបស់គេហទំព័រនេះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យឯករាជ្យមួយ។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ចំនួន៣ ចំណុច ៖ ទី១ នេះគឺជារបាយការណ៍ឬក៏ជាប្រធានបទបែបរករឿងអុចអាល ដែលដើរបញ្ច្រាស់ពីច្បាប់អន្តរជាតិ ក្នុងន័យ រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ, ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ, ទី៣ ការផ្សព្វផ្សាយរាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។ ចំពោះការផ្តល់សញ្ជាតិវិញឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា៖ ដោយអនុវត្តទៅតាមនីតិវិធ…