នគរបាលសេដ្ឋកិច្ច បង្ក្រាបករណីនាំចូលស្តុក និងចែកចាយធូបមូសម៉ាក Ranger ក្លែងក្លាយ ២ទីតាំង ឃាត់ខ្លួនអាជីវករម្នាក់ រឹបអូសវត្ថុតាងជិត១,៥០០កេស
រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ហោះលើបណ្តាញសង្គមថា “នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនThanathorn Internatio nal.co.,Ltd និងក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំង ដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផល ធូបមូសម៉ាក Ranger ក្លែងក្លាយចំនួ ន០២ទីតាំង ។ ក្រោយពីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ នូវផលិតផលធូបមូសម៉ាក Ranger ក្លែងក្លាយចំនួន ១,៤៥៨កេស ស្មើនឹង ១៥.៥១៤ គីឡូក្រាម និងបានរឹបអូសយកវត្ថុតាងទាំងអស់ ពោលគឺយកពីទីតាំង ទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទ ទីតាំងទាំងមូលជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ចព…