រថយន្តប្រភេទV1ធុនធំៗដឹកទំនិញលើសទម្ងន់ជាច្រេីនគ្រឿង ទៅព្រំដែនវៀតណាមកំពុងបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរ ,អាចសង្ស័យជាប្រភេទទំនិញគេចពន្ធ?
ខេត្តស្វាយរៀង៖ មួយរយ:នេះមានរថយន្តធុនធំយីឌុបប្រភេទV1ជាច្រើនគ្រឿងដែលដឹកទំនិញហៀពេញទ្រុង សង្ស័យជាប្រភេទទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ដោយមានការផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន៣ទីតាំង គឺនៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងសំយ៉ោង ហើយរថយន្តវៀតណាមឆ្លងដែនមកដឹកបន្តយកទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខានឡើយ។ ដែលករណីនេះបានបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី០៥ តុលា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងសំយ៉ោង ដោយស្ថិតនៅឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា÷ មានរថយន្តយីឌុបធុនយក្សV1 ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ? បានមកផ្ទេរដាក់ក្នុងឃ្លាំងដែលនៅជិតប៉ុស្ត៍ច្រករបៀងព្រំដែនសំយ៉ោងក្នុងមួយថ្ងៃៗចាប់ពី០៥ទៅ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពី ១៥០គ្រឿងនោះទេ! ដែលសង្ស័យជាទំនិញគិចពន្ធ? និងជាប្រភេទទំនិញតម្រូវការរបស់ប្រជាពលរដ្ឋរួមមានដូចជា ÷ ស្កសរ និងដុំក្រណាត់ទាំងគីបៗ និងទំនិញជាច្រើនមុខផ្សេងៗទៀត គឺគេដាក់ក្នុងទៃបិទជិតដោយមិនអាចដឹងថាជាទំនិញអ្វីឡេីយ? ដែលតា…