បញ្ជូន​លោក លី សាម៉េត​ ហៅគ្រូមា ទៅកាន់តុលាការ​សាលាដំបូង​រាជធានីភ្នំពេញ​ ក្រោយ​មានឆបោកលុយ​រាប់សិបលានដុល្លារ​

បញ្ជូន​លោក លី សាម៉េត​ ហៅគ្រូមា ទៅកាន់តុលាការ​សាលាដំបូង​រាជធានីភ្នំពេញ​ ក្រោយ​មានឆបោកលុយ​រាប់សិបលានដុល្លារ​
(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ៕