ក្រសួង​ឣប់​រំ​ចេញលិខិតឣនុម័ត​ជាកំហិត​​បញ្ឈប់​រាល់ការ​ចែកចាយ​ តាំង​លក់​ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ភេសជ្ជៈប៉ូវកម្លាំង​គ្រប់​ប្រភេទ​នៅតាមគ្រឹះស្ថាន​សិក្សា​ក្នុង​ប្រទេសកម្ពុជា​

ក្រសួង​ឣប់​រំ​ចេញលិខិតឣនុម័ត​ជាកំហិត​​បញ្ឈប់​រាល់ការ​ចែកចាយ​ តាំង​លក់​ និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ភេសជ្ជៈប៉ូវកម្លាំង​គ្រប់​ប្រភេទ​នៅតាមគ្រឹះស្ថាន​សិក្សា​ក្នុង​ប្រទេសកម្ពុជា​
(ភ្នំពេញ) ៖ បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេសកម្ពុជា​មានការផ្សព្វផ្សាយ​ និ​ងលក់ផលិត​ផលភេសជ្ជៈប៉ូវ​កម្លាំងជាច្រើនតាមបណ្ដាគ្រឹះស្ថាន​ស្ទើតែគ្រប់កន្លែង​ទៅហើយ​ ក្នុង​នោះ​ក៏មានផលប៉ះពាល់ជាច្រើន​ដល់សុខភាព​សិស្សានុសិស្សផង​ដែរ​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល​ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ដ្រី​នៃកម្ពុជា​ បាន​បង្ហាញនូវក្ដីព្រួយ​បារម្ភ​​ពី​ផលប៉ះពាល់​សុខភាព​របស់សិស្ស​បណ្ដាល​មកពីការ​ផឹក​ភេសជ្ជៈប៉ូវ​កម្លាំង​ ដូច្នេះ​សម្ដេច​នាយករដ្ឋមន្ដ្រី​បាន​ណែនាំ​ឲ្យ​ក្រសួងឣប់​រំ​ និង​ក្រសួង​សុខាភិបាល​ ពិនិត្យ​ផ្សព្វផ្សាយឣប់​រំ​ និង​ទប់ស្កាត់​ការទទួល​ទានភេសជ្ជៈប៉ូ​វកម្លាំងគ្រប់ប្រភេទ​នៅតាម​សាលារៀន​។ ក្រសួងអប់រំ យុវជន និងកីឡា បាន​ហាមការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។ ការហាមបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត…