សម្ដេចធិបតី អំពាវនាវ១២ចំណុច ដល់ភាគីពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាល ក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ
ក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ និងអំពាវនាវដល់ ភាគីពាក់ព័ន្ធ មាតាបិតា អាណាព្យាបាលគ្រប់រូបចំនួន ១២ ចំណុចក្នុងឱកាសបើកដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ការអំពាវនាវរបស់សម្ដេចធិបតីទាំង១០ចំណុចនោះរួមមាន៖ ទី១-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួន សាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ. នៅតាម សាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់។ ទី២-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បី ចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យ បានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូ…